
មន្ត្រីព័ត៌មានកម្ពុជា២៧រូប ធ្វើទស្សនកិច្ចសិក្សានិងផ្លាស់ប្តូរបទពិសោធន៍ នៅអង្គភាពសារព័ត៌មាន Tupi Tre វៀតណាម
មន្ត្រីព័ត៌មានកម្ពុជា២៧រូប ធ្វើទស្សនកិច្ចសិក្សានិងផ្លាស់ប្តូរបទពិសោធន៍ នៅអង្គភាពសារព័ត៌មាន Tupi Tre វៀតណាម

មន្ត្រីព័ត៌មានកម្ពុជា២៧រូប ធ្វើទស្សនកិច្ចសិក្សានិងផ្លាស់ប្តូរបទពិសោធន៍ នៅអង្គភាពសារព័ត៌មាន Tupi Tre វៀតណាម













កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបានបង្កឱ្យមានការលិចលង់ក្នុងបរិវេណមន្ទីរពេទ្យបង្អែកឧដុង្គ។ ទទួលបានព័ត៌មាននេះភ្លាម ថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកនិងក្រុមគ្រូពេទ្យ បានចុះអន្តរាគមន៍ជម្លៀសអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ព្រមទាំងរៀបចំទុកដាក់ឧបករណ៍ បរិក្ខារពេទ្យ និងឱសថទៅកាន់ទីតាំងប្រកបដោយសុវត្ថិភាពបានទាន់ពេលវេលា ដោយមិនបណ្តាលឱ្យមានការខូចខាតសម្ភារ ឬប៉ះពាល់ដល់ដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋឡើយ។


កំពង់ស្ពឺ÷ ថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កៅ សុវណ្ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជេីញចូលរួមជាអធិបតីភាព ក្នុងកម្មពិធីប្រគល់-ទទួលកៅអីធ្មេញទំនើបចំនួន២គ្រឿង ពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងហៃណាន ខេត្តហៃណាន់ សាធារណរដ្ឋប្រជាមានិតចិន តាមរយៈសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក)។


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ដឹកនាំប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួលមរណភាពកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ដោយរោគាពាធ ក្នុងជន្មាយុ៧៦ឆ្នាំ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ រាជធានីភ្នំពេញ។


កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៩.៣៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
