
ក្រុមការងារអន្តរក្រសួង ចុះពិនិត្យគម្រោងជួសជុល និងស្ថាបនាផ្លូវជាតិ-ផ្លូវខេត្ត ក្នុងផែនការឆ្នាំ២០២៧ នៅខេត្តមណ្ឌលគិរី ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូន
ក្រុមការងារអន្តរក្រសួង រួមមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យ និងវាយតម្លៃលើគម្រោងផែនការឆ្នាំ២០២៧ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី លើខ្សែផ្លូវសំខាន់ៗមួយចំនួនក្នុងខេត្ត នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។











