
ឯកឧត្តម នេត្រ ភក្ត្រា ទទួលជួបអ្នកជិះកង់ផ្សងព្រេង ទីវ តារារិទ្ធិ ដែលបានបញ្ចប់បេសកកម្មជុំវិញពិភពលោក ដើម្បីកុមារកម្ពុជា
ឯកឧត្តម នេត្រ ភក្ត្រា ទទួលជួបអ្នកជិះកង់ផ្សងព្រេង ទីវ តារារិទ្ធិ ដែលបានបញ្ចប់បេសកកម្មជុំវិញពិភពលោក ដើម្បីកុមារកម្ពុជា

ឯកឧត្តម នេត្រ ភក្ត្រា ទទួលជួបអ្នកជិះកង់ផ្សងព្រេង ទីវ តារារិទ្ធិ ដែលបានបញ្ចប់បេសកកម្មជុំវិញពិភពលោក ដើម្បីកុមារកម្ពុជា













កំពង់ស្ពឺ, ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោក ឧត្តមេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ១១:៣៤នាទី ថ្ងៃទី៥.៨.២០២៦ ដោយមានការខលប្តឹងពីប្រជាពលរដ្ឋដែលរស់នៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តាមរយៈលេខអន្តរាគមន៍ Hotline 1292 រាយការណ៍ថា មានករណីហិង្សាក្នុងគ្រួសារ(ដោយកូនបានវាយឪពុកបឺកក្បាលជាតំណំ) ភ្លាមៗនោះក្រោយទទួលបានពាក្យបណ្តឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានចុះទៅដល់ផ្ទះដែលជាទីតាំងកេីតហេតុ ស្ថិតនៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រួចក៏បានសួរនាំ និងឈានទោដល់ការចាប់ខ្លួនយុវជនកម្នាក់ឈ្មោះ ម៉ូ សៅឡេ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ឃុំ ខាងលេី រួមនិងវត្ថុតាងមួយចំនួន ។


កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៨.០៥ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ • បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,៥០ ម៉ែត្រ ១~ស្ថានភាពទូទៅ៖ -រលាំងជ្រៃថ្ងៃនេះ ៦,៦០ ម/ថ្ងៃម្សិលមិញ ៦,៧៨ ម (-០,១៨ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,៤០ ម • ពាមឃ្លៃថ្ងៃនេះ=២,៤៣ ម / ថ្ងៃម្សិលមិញ=២,៤៥ ម (-០,០៣ ម ) -តាសាល ថ្ងៃនេះ=១៤,៥០ ម /ថ្ងៃម្សិលមិញ=១៤,៨២ ម (-០,៣២ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៤,៥០ ម ៣~សីតុណ្ហភាព៖ (តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ) -ថ្ងៃនេះ Max=៣៦,០°c / Min =២៦,០°c ថ្ងៃម្សិលមិញMax=៣៦,០°c /Min=២៦.០°c ៤~ ទឹកភ្លៀង៖ មានរលឹមភ្លៀងបន្តិចបន្ទួចក្នុងកម្រិតខ្សោយ (ប្រភពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ)


កំពង់ស្ពឺ÷ ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦-លោកស្រី សៀក សុខកល អភិបាលរងស្រុក តំណាងលោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគងពិសី រួមជាមួយក្រុមការងារ បានអញ្ជើញចូលរួមសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ អញ្ជើញចុះសួរសុខទុក្ខលោកតា យឹម អាត មានជំងឺរាំរៃខ្វិនជើងទាំងសងខាង នៅភូមិត្រពាំងក្រឡាញ់ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ភារៈរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ប្រេងឆា ១ដប និងថវិកាចំនួន ២០,០០០រៀល។
