
កងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនជាតិចិន និងតៃវ៉ាន់ ០៧នាក់ ទៅតុលាការ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៧នាក់ ដែលមានជនជាតិចិន ០៦នាក់ និងជនជាតិចិនតៃវ៉ាន់ ០១នាក់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយបង្ក្រាបបានករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។










