
អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅរោងចក្រ YTC Corperation ស្ថិតនៅទល់មុខសាលាស្រុកសំរោងទង
កំពង់ស្ពឺ÷ ក្រោមការយកចិត្តទុកដាក់និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ១៣:៥០ នាទីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine 1292 (២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីប្រជាពលរដ្ឋ រាយការណ៍និងប្តឹងដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។








