អាជ្ញាធរឃុំព្រះនិព្វាន្ត ចុះសួរសុខទុក្ខគ្រួសារក្រីក្រ និងនាំយកថវិកាចូលរួមបុណ្យសពប្រជាពលរដ្ឋក្នុងមូលដ្ឋាន
កំពង់ស្ពឺ÷ នាថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោក អោក សារិន សមាជិកក្រុមប្រឹក្សាឃុំ តំណាងលោកមេឃុំព្រះនិព្វាន្ត និងក្រុមការងារឃុំ បាននាំយកសម្ភារ និងថវិកាសួរសុខទុក្ខគ្រួសារក្រីក្រមានជីវភាពខ្វះខាតចំនួន ២គ្រួសារ រួមមាន ១.ឈ្មោះ ម៉ុក ម៉េង (ប្រុស អាយុ ៥៣ឆ្នាំ) និង ២.ឈ្មោះ មឿង ម៉ុត (ស្រី អាយុ ៦៧ឆ្នាំ) នៅភូមិគរ ឃុំព្រះនិព្វាន្ត ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ១០គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, សាប៊ូ ២ដុំ និងថវិកា ៥០,OOOរៀល។ ទន្ទឹមនឹងនោះ លោក ខៀវ ស៊ីផា សមាជិកក្រុមប្រឹក្សាឃុំ តំណាងលោកមេឃុំព្រះនិព្វាន្ត ក៏បាននាំយកថវិការបស់រដ្ឋបាលឃុំទៅចូលរួមបុណ្យសពប្រជាពលរដ្ឋចំនួន ២គ្រួសារ រួមមាន៖ គ្រួសារសពលោក ហែម វ៉ាត (ភូមិកញ្ច្រប់) ចំនួន ៤០០,OOOរៀល និងគ្រួសារសពលោក ម៉ៅ សុផាត (ភូមិភានសា) ចំនួន ៤០០,OOOរៀល សរុបថវិកាចូលរួមបុណ្យចំនួន ៨០០,OOOរៀល ផងដែរ។
Kampong speu provincial dept. of information Read More