
សូមចូលរួមអបអរសាទរ បេក្ខជនប្រឡងជាប់ស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា២០២៦-២០២៧ កម្រិតមធ្យមសិក្សា សម័យប្រឡងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦
👉 ចំពោះសំណើ ឬការតវ៉ាផ្សេងៗ ត្រូវធ្វើឡើងតាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcsexamfaq2026 ដោយក្រុមការងារនឹងធ្វើការឆ្លើយតបត្រឡប់ទៅវិញយ៉ាងយូរមួយសប្ដាហ៍។ 👉 បេក្ខជនជាប់ស្ថាពរ និងបេក្ខជនជាប់បម្រុង ត្រូវចូលរួមទទួលការបណ្ដុះបណ្តាលនៅគ្រឹះស្ថានអប់រំគ្រូបង្រៀន (ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ) តាមការកំណត់ក្រសួងអប់រំ យុវជន និងកីឡា (៤៨ក្រេឌីត សម្រាប់វិទ្យាល័យ និង ៣០ក្រេឌីត សម្រាប់អនុវិទ្យាល័យ)។ 👉 បេក្ខជនជាប់ស្ថាពរ និងបេក្ខជនជាប់បម្រុង ដែលទទួលបានការបណ្ដុះបណ្ដាលតាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា ទើបមានសិទ្ធិដាក់ពាក្យទៅបម្រើការងារនៅវិទ្យាល័យ ឬអនុវិទ្យាល័យដែលខ្លួនបានជ្រើសរើស។











