
« ពិនិត្យព្យាបាលភ្នែក និងផ្តល់វ៉ែនតាដោយឥតគិតថ្លៃ » ជូនដល់ថ្នាក់ដឹកនាំមូលដ្ឋាន មន្រ្តីរាជការ គ្រូបង្រៀន ក្រុមប្រឹក្សាស្រុក-ឃុំ និងកងកម្លាំង
កំពង់ស្ពឺ÷ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នាងខ្ញុំ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាលស្រុកបសេដ្ឋបានចូលរួមក្នុងកម្មវិធី « ពិនិត្យព្យាបាលភ្នែក និងផ្តល់វ៉ែនតាដោយឥតគិតថ្លៃ » ជូនដល់ថ្នាក់ដឹកនាំមូលដ្ឋាន មន្រ្តីរាជការ គ្រូបង្រៀន ក្រុមប្រឹក្សាស្រុក-ឃុំ និងកងកម្លាំង ដែលកំពុងបម្រើការងារនៅស្រុកបសេដ្ឋ សរុបប្រមាណជាង ១០០០នាក់ក្រោមអធិបតី៎ភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងលោកជំទាវ ឆាយ ថងឌី ។










