
បន្តកំណាយដំណាក់កាលទី២ លើផូស៊ីលដើមគគីរថ្ម បង្ហាញប្រវែងសរុបជាង ៤០ ម៉ែត្រ ត្រៀមអភិរក្សបម្រើវិស័យទេសចរណ៍
(ខេត្តស្ទឹងត្រែង)៖ ក្រុមមន្ត្រីជំនាញនៃក្រសួងបរិស្ថាន កំពុងដំណើរការធ្វើកំណាយដំណាក់កាលទី២ និងគ្រោងបញ្ចប់នៅសប្តាហ៍ទី៤ នៃខែតុលានេះ ដើម្បីរៀបចំសម្អាត «ផូស៊ីលដើមឈើគគីរថ្ម» ដែលជាសម្បត្តិបេតិកភណ្ឌធម្មជាតិដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា ក្រោយពីត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរប្រទះឃើញកាលពីឆ្នាំកន្លងទៅ។








