
មន្ត្រីជាន់ខ្ពស់ទីស្ដីការគណរដ្ឋមន្ត្រី ចាត់ទុកការវិនិយោគលើវិស័យអប់រំ និងការកសាងមូលធនមនុស្ស ជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ (BBU) សាខាខេត្តសៀមរាប បាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត អ៊ីន វីរជាតិ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា ការវិនិយោគលើវិស័យអប់រំ និងកសាងមូលធនមនុស្ស ត្រូវបានចាត់ទុកថាជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចជាតិយើងឱ្យកាន់តែប្រសើរឡើង។











