
កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានកម្ទេចចោលឧបករណ៍ខុសច្បាប់ជាច្រើននៅនឹងកន្លែង
បាត់ដំបង ៖ ឧបករណ៍នេសាទខុសច្បាប់មានដូចជារបាំងសាច់មង បង្គោល និងឡុកចាប់ត្រីជាច្រើននៅតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រស្រុកឯកភ្នំ នៃខេត្តបាត់ដំបង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាប និងបានកម្ទេចចោលនៅនឹងកន្លែង ។











