
វីដេអូ៖ ប្រាសាទតានៃ គឺជាប្រាសាទមួយដែលមានភាពស្ងប់ស្ងាត់នៅក្នុងព្រៃជ្រៅ ដែលលាក់បង្កប់នូវសម្រស់ដ៏សាមញ្ញ
ប្រាសាទតានៃ គឺជាប្រាសាទមួយដែលមានទេសភាព និងរចនាប័ទ្មដ៏ស្រស់ស្អាត សាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន។ ដើម្បីមកទស្សនាប្រាសាទតានៃ ទេសចរអាចធ្វើដំណើរតាមផ្លូវវង់តូច។ ពេលមកដល់បន្ទប់ទឹកសាធារណៈមួយ ដែលនៅចម្ងាយប្រមាណ៥០០ម៉ែត្រ ពីកំពែងខាងជើងនៃប្រាសាទតាព្រហ្ម សូមបន្តដំណើរតាមផ្លូវលំ ដែលស្ថិតនៅក្បែរបន្ទប់ទឹកនោះ ឆ្ពោះទៅទិសខាងជើងចម្ងាយប្រមាណជាង១គីឡូម៉ែត្រតែប៉ុណ្ណោះ៕











