
បេតិកភណ្ឌកណ្តាលទ្រូងព្រៃ៖ «ប្រាសាទក្ដាក់ ឬប្រាសាទពោធិ៍ដំណាក់» ស្ថាបត្យកម្មដ៏វិចិត្រនៃអរិយធម៌ខ្មែរ
«ប្រាសាទក្ដាក់» ឬត្រូវបានស្គាល់ថា «ប្រាសាទពោធិ៍ដំណាក់» បានបង្អួតរាងយ៉ាងស្កឹមស្កៃ និងអស្ចារ្យនៅកណ្តាលម្លប់ព្រឹក្សាដ៏ត្រឈឹងត្រឈៃ។ ប្រាសាទបុរាណមួយនេះ សង់ឡើងអំពីថ្មភក់ រំលេចទៅដោយក្បូរក្បាច់ចម្លាក់យ៉ាងរស់រវើក ផ្ចិតផ្ចង់ និងមានគំរូវិចិត្រសិល្បៈយ៉ាងប្រណីត ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពរុងរឿង និងភាពស្ទាត់ជំនាញនៃអរិយធម៌ខ្មែរនាអតីតកាល។











