
ខេត្តកោះកុង ប្រារព្ធពិធីថ្វាយព្រះរាជកុសលខួប ១៤ឆ្នាំ នៃថ្ងៃយាងសោយទិវង្គត «ព្រះបរមរតនកោដ្ឋ»
ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តកោះកុង បានរៀបចំពិធីថ្វាយព្រះរាជកុសល និងឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ក្នុងឱកាសខួប ១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះអង្គ (១៥ តុលា ២០១២ - ១៥ តុលា ២០២៦) ក្រោមអធិបតីភាព ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងតំណាងក្រុមយុវជនក្នុងខេត្តផងដែរ។











