ការដាំដំណាំចម្រុះ និងការរៀបចំផលិតកម្មឱ្យមានផលជាបន្តបន្ទាប់ គឺជាវិធីសាស្ត្រមួយដែលកសិករអាចប្រើប្រាស់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការដាំដុះ និងបង្កើតប្រាក់ចំណូលបានជាប្រចាំ។ ជាពិសេស ការជ្រើសរើសដំណាំដែលមានរយៈពេលប្រមូលផលខុសៗគ្នា អាចជួយឱ្យកសិករមានផលិតផលចេញលក់ជាបន្តបន្ទាប់ និងឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ
កំពង់ស្ពឺ÷ ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ជាក់ស្តែង លោក សរ ឌីម និងលោកស្រី ទុយ សារិត រស់នៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្រកបរបរដាំដុះដំណាំកសិកម្មចម្រុះ ដោយផ្តោតលើដំណាំដែលមានតម្រូវការនៅលើទីផ្សារ និងអាចប្រមូលផលបានជាបន្តបន្ទាប់។
Kampong speu provincial dept. of information Read More